via Koh Santepheap Daily, 20 February 2020: Article in Khmer about the restored irrigation system of the north baray. Some spectacular views of Neak Poan temple.
ខេត្តសៀមរាប៖ នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង ។ នៅពេលនោះមានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក ? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី ?
ផេកហ្វេសប៊ុកអាជ្ញាធរ ជាតិអប្សរាផ្សាយថា លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាលើកឡើងថាតាមរយៈការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ផ្នែកបុរាណវិទ្យា និងឯកសារ ផ្សេងៗ និងនៅលើការដ្ឋានផ្ទាល់យើងរកឃើញថា រាល់គ្រឹះប្រាសាទតែងមានស្រទាប់ខ្សាច់ ហើយគ្រឹះស្រទាប់ខ្សាច់ក្រោមប្រាសាទមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយទឹកក្រោមដី ព្រោះទឹកក្រោមដីបានជួយស្រទាប់ខ្សាច់បានរឹងមាំនិងទ្រទ្រង់ប្រាសាទដែលមានទម្ងន់មហិមា ។
Source: ប្រព័ន្ធធារាសាស្ត្រសម័យអង្គរមានជីវិតឡើងវិញ – Koh Santepheap Daily