via Rasmei News, 16 March 2020: The elephant gate of the Angkor Thom is currently being restored by the Apsara Authority. Article is in Khmer.
ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុលដើម្បីសង្គ្រោះនិងអភិរក្ស។នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៦ ខែមិនានេះ។
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខ្លោងទ្វារបានឱ្យដឹងថា បច្ចុប្បន្នមានអ្នកជំនាញស្ថាបត្យកម្ម ក្រុមសម្រង់ប្លង់ ក្រុមរកនិងផ្គុំថ្ម និងក្រុមដំឡើងរន្ទា កំពុងអនុវត្តការងារទល់ទ្ររចនាសម្ពន្ធផ្នែកខាងក្នុងខ្លោងទ្វារ ស្វែងរកបំណែកថ្មនៃតួខ្លោងទ្វារ ដំរីអាទិទេព និងបង្កាន់ដៃ។
Source: អាជ្ញាធរជាតិអប្សរាដំណើរការជួស ជុលខ្លោងទ្វារតាកាវ | Raksmei News