via Rasmei News, 30 May 2020: Article in Khmer about the excavation team in Laang Spean presenting the results of their latest field season to the Minister of Culture.
គម្រោង “បេសកកម្មស្រាវជ្រាវបុរេប្រវត្តិសាស្ត្រកម្ពុជា-បារាំង” ក្រោមកិច្ចសហការរវាងក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃសាធារណរដ្ឋបារាំង បានបង្ហាញលទ្ធផលនៃកម្មវិធីស្រាវជ្រាវនៅស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពានចាប់ពីឆ្នាំ២០០៩រហូតដល់សព្វថ្ងៃ។ ក្រុមការងារស្រាវជ្រាវដឹកនាំដោយបណ្ឌិត ហេង សុផាឌី និងលោក Hubert Forestier សាស្ត្រាចារ្យនៃសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ។ក្រុមការងារបានធ្វើកំណាយបានចំនួន១២លើកគិតចាប់តាំងពីឆ្នាំ២០០៩មក។
ប្រភពក្រសួងវប្បធម៌និងវិចិត្រកាលដែលបានបង្ហាញកាលពីថ្ងៃទី២៨ខែឧសភាបានបញ្ជាក់ថាតាមរយៈការស្រាវជ្រាវក្រុមការងារបានរកឃើញសំណល់ផ្សេងៗដែលបញ្ជាក់ពីសកម្មភាពនិងជីវភាពរស់នៅរបស់ក្រុមមនុស្សដូចជាឧបករណ៍ប្រើប្រាស់ធ្វើពីថ្មបំបែក ថ្មរំលីង កុលាភាជន៍ សំណល់ឆ្អឹងសត្វច្រើនប្រភេទ សំបកខ្យង គ្រំ គ្រឿងអលង្ការធ្វើពីថ្ម និងចង្កូមសត្វ និងផ្នូរសពចំនួនប្រាំមួយ។
ប្រភពដដែលបន្តថាលទ្ធផលបឋមដែលបានមកពីការសិក្សាវិភាគទៅលើស្រទាប់ដីរួមជាមួយវត្ថុផ្សេងៗប្រមូលបានពីកំណាយនៅស្ថានីយល្អាងស្ពាន បង្ហាញ ថា នៅទីនោះមានសកម្មភាពរបស់មនុស្សបីដំណាក់កាលខុសគ្នា ក្នុងរយៈពេលចន្លោះពី ៧១.០០០ឆ្នាំ ដល់ ៣០០ឆ្នាំ មុនសម័យបច្ចុប្បន្ន។
Source: ក្រុមការងារស្រាវជ្រាវបង្ហាញលទ្ធផលនៃការធ្វើកំណាយបុរាណវិទ្យានៅល្អាងស្ពាន | រស្មីកម្ពុជា