via Koh Santeapheap Daily, 07 Oct 2020: Article in Khmer about repair work to the wall of Banteay Srei.
រចនាសម្ពន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុល និងទល់ទ្រឱ្យរួចផុត ពីហានិភ័យ ។ កំពែងទី៣ ដែលបានជួសជុល និងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។
គោលបំណងសំខាន់នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ពន្ធកំពែង ព្រមទាំងសង្រ្គោះរចនាសម្ពន្ធពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។
Source: រចនាសម្ពន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រីត្រូវបានជួសជុល ឱ្យផុតពីហានិភ័យ – Koh Santepheap Daily