via Koh Santepheap Daily, 18 October 2020: Khmer article featuring one of our colleagues (and personal friend) Vitou Phirom of the Apsara Authority showing how impressions of inscriptions are made.
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
សម្ភារសំខាន់ៗសម្រាប់ផ្តិតនិងសម្អាតសិលាចារឹកមានដូចជា ច្រាសមានដង ច្រាស ដុសធ្មេញ ចង្កាក់ឈើ ដបបាញ់ទឹក ជក់ធំ កំណាត់ក្រាស់រមូលជាដុំ (សម្រាប់តប់ដេញខ្យល់) ស្កុតក្រដាស ទឹកខ្មៅប្រអប់ ទឹកខ្មៅដប ប៉ុងកំណាត់បីខ្នាតសម្រាប់តប់ទឹកថ្នាំ ក្រដាសផ្តិត២ប្រភេទ គឺក្រាស់និងស្តើង។