via Sabay News, 02 November 2020: A short feature in Khmer on the Angkor Borei museum, with a video that has English subtitles. The museum carries exhibits about Cambodia’s pre-Angkorian Funan and Chenla periods.
សារៈមន្ទីរអង្គរបុរី គឺជាមជ្ឈមណ្ឌលទេសចរណ៍ប្រវត្តិសាស្រ្ដសម័យហ្វូណន ដែលមានទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ដើម្បីទៅទស្សនាសារៈមន្ទីរអង្គរបុរី ភ្ញៀវទេសចរអាចជិះកាណូត ឬអូប័រ តាមព្រែកជីកពីទីរួមខេត្តតាកែវ ឆ្ពោះទៅទិសខាងកើត ក្នុងចម្ងាយជាង ២២គីឡូម៉ែត្រ។
ឈរស្វាគមន៍ភ្ញៀវទេសចរនៅច្រកទ្វារចូលដោយទឹកមុខញញឹញយ៉ាងស្ងៀមស្ងាត់ គឺព្រះពុទ្ធរូបដែលសាងសង់ឡើងកាលពីសតវត្សទី៧។ ក្រៅពីរូបចម្លាក់ពីសម័យហ្វូណនជាច្រើននោះ សារៈមន្ទីរអង្គរបុរី មានសិលាចារិកដែលនិយាយអំពីការធ្វើអំណោយផ្សេងៗរបស់ព្រះមហាក្សត្រ។ សារៈមន្ទីរនេះ ក៏មានតាំងបង្ហាញដុំឥត និងក្បឿងពីសម័យហ្វូណន ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាកំពែងទីក្រុងផងដែរ។