via Rasmei Kampuchea Daily, 25 November 2020: Article in Khmer about the restoration of a Buddha sculpture in the top level of Angkor Wat.
ព្រះពុទ្ធបដិមា មួយអង្គ នៅទិសខាងត្បូង នៃរួតបាកាណ កំពូលប្រាសាទអង្គរវត្ត ដែលមានបញ្ហាចុះខ្សោយ គុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់ នៃអាជ្ញាធរជាតិអប្សរា ជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០ ។ នេះបើតាមទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា បានផ្សព្វផ្សាយឱ្យដឹង នៅថ្ងៃទី២៥ វិច្ឆិកា នេះ។
លោក សយ សុភារិន្ទ មន្ត្រីជំនាញអភិរក្សចម្លាក់ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាអ្នកជួសជុល បានលើកឡើងថាៈ ព្រះពុទ្ធបដិមាអង្គនេះ មានបញ្ហាមួយចំនួន នៅត្រង់ព្រះសិរ ព្រះភក្ត្រ ជើងផ្នែកខាងក្រោម និងជើងទម្រ ទប់លំនឹង។ ដោយសារតែជើងទម្រ ទប់លំនឹងខ្សោយគុណភាព ធ្វើឱ្យទម្ងន់រូប សង្កត់ធ្ងន់លើ បាតជើងក្រោម ដែលនាំឱ្យជើងក្រោម ប្រេះបែកបាក់ ព្រោះទ្រទម្ងន់ធ្ងន់ពេក។