via Rasmei News, 01 December 2020: Khmer article about ongoing repairs to the northern staircase of the Preah Vihear temple.
នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានបន្តការងារគម្រោងអភិរក្ស និងជួសជុលជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ ដោយសម្រេចលទ្ធផលបានមួយចំនួន។
នេះគឺជាការបញ្ជាក់ឲ្យដឹងពីនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ។
មន្ត្រីនៃអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា ការងារគម្រោងអភិរក្ស និងជួសជុលជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ យើងសម្រេចលទ្ធផលមួយចំនួនដូចខាងក្រោម៖
ទី១ – ការរៀបចំដំឡើងរន្ទាដែក ដើម្បីធ្វើរោងលើជណ្ដើរត្រង់ Section ទី៤ បានរួចរាល់ទាំងសង្ខាង , ទី២ – ធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាពីគ្រឹះថ្មនៅជិតបង្កាន់ដៃនាគឱ្យដឹងពីស្ថានភាពថ្មនៅខាងក្រោម និងភ្ជាប់ជាមួយប្រព័ន្ធផ្លូវទឹក ដើម្បីរំដោះទឹកកុំឱ្យហូរកាត់ស្ពានហាលបានរួចរាល់, ទី៣ – កាប់ដី និងយកថ្មចេញចំនួន ៤ដុំពីកន្លែងស្ដាប្រព័ន្ធផ្លូវទឹកបានរួចរាល់ , និងទី៤ – សាងសង់ការដ្ឋានសម្រាប់ដាប់ថ្មបានរួចរាល់ជាស្ថាពរ៕