via Kampucha Thmey, 18 December 2020: A short article in Khmer about Wat Ek Phnom, a Suryavarman I-period temple in Battambang.
តាមការអះអាងរបស់ឆ្មាំប្រាសាទឯកភ្នំបានឲ្យដឹងថា ដើមឡើយប្រាសាទឯកភ្នំមានទីកន្លែងតម្កល់លិង្គ និងយោនី ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា ដែលចាត់ទុកជាប្រាសាទល្អឯកលើសគេ ហើយសម័យក្រោយមកទៀត ក៏ត្រូវរងនូវការគាស់កកាយ បណ្តាលឲ្យបាត់បង់អស់ទៅនិងតួប្រាសាទត្រូវដួលរលំស្ទើរតែបាត់បង់រូបភាពដើមទាំងស្រុង។ ទើបតែពេលបច្ចុប្បន្នមានការអភិរក្ស និងបានធ្វើការជួសជុលជាថ្មីឡើងវិញជាបណ្តើរៗ។ អ្នកបុរាណវិទ្យា បានរំលឹកពីស្នាព្រះហស្តព្រះបាទសុរិយវរ្ម័នទី១ ដោយបានជួយបំពេញបន្ថែមប្រាសាទព្រះវិហារវិញ និងបានកសាងប្រាសាទឯកភ្នំ, ប្រាសាទស្នឹង, ប្រាសាទបាក្សេត្រ និងនៅខេត្តតាកែវមានប្រាសាទលើភ្នំធម្មជាតិ គឺប្រាសាទភ្នំជីសូរ ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនាហើយព្រះអង្គក៏ជាស្តេចកាន់ព្រះពុទ្ធសាសនាដែរ៕
Source: ប្រាសាទឯកភ្នំ មានទម្រង់ប្រៀបដូចមកុដស្តេចស្រីល្អឯក – Kampuchea Thmey Daily