via Rasmei Kampuchea Daily, 21 January 2021: A story in Khmer about repairs to the floorboards of Banteay Srei temple.
ទោះបីភ្ញៀវទេសចរបានធ្លាក់ចុះដោយសារជំងឺកូវីដ១៩ក៏ពិតមែន តែកិច្ចការងារជួសជុល អភិរក្សនៅក្នុងតំបន់ រមណីយដ្ឋានអង្គរនៅតែមមាញឹកដោយកាលពីព្រឹកថ្ងៃទី២០ខែមករាអាជ្ញាធរជាតិអប្សរាផ្លាស់ប្តូរកម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី។
ប្រភពអាជ្ញាធរជាតិអប្សរាបញ្ជាក់ថាកម្រាលឈើថ្មើរជើងនៅក្នុងបរិវេណបន្ទាយស្រី ត្រង់ចំណុចគោបុរៈទី២ ឬច្រកចូលទី៣នៃប្រាសាទត្រូវបានក្រុមការងាររបស់នាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការដែលមានការចូលរួមសហការជាមួយក្រុមភ្នាក់ងារទេសចររួមទាំងភ្នាក់ងារសណ្ដាប់ធ្នាប់កំពុង រៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។
Source: អាជ្ញាធរជាតិអប្សរា ផ្លាស់ប្តូរកម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី – Rasmei Kampuchea Daily