via Rasmei Kampuchea Daily, 23 January 2021: Another article in Khmer about cleaning works by the Preah Vihear National Authority on a pair of temple ruins.
ក្រុមមន្ត្រីអាជ្ញាធរជាតិព្រះវិហារបានដឹកនាំពិធីសែនព្រេន ដើម្បីធ្វើការសម្អាតបរិវេណប្រាសាទរាមកេរ្តិ៍ និងប្រាសាទដងទង់ ដែលស្ថិតនៅក្នុងបរិវេណរមណីយប្រាសាទកោះកេរកាលពីថ្ងៃទី២១ ខែមករា។
សកម្មភាពនេះនេះបានធ្វើឡើងដោយក្រុមការងារនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ និងប្រជាពលរដ្ឋភូមិកោះកេរ។ប្រាសាទរាមកេរ្តិ៍និងប្រាសាទដងទង់ដែលជាបុរាណស្ថានស្ថិតនៅក្នុងភូមិកោះកេរ ស្រុកគូលែន ខេត្តព្រះវិហារ។
អាជ្ញាធរជាតិព្រះវិហារបញ្ជាក់ថាការធ្វើនេះក្នុងគោលបំណង ដើម្បីលើកតម្លៃរមណីយដ្ឋាន និងសម្រាប់សហគមន៍ភូមិកោះកេរបន្តគោរពបូជាចំពោះប្រាសាទទាំងពីរនេះតាំងពីបុរាណមក ព្រមទាំងសម្រាប់ទេសចរជាតិ និងអន្តរជាតិទស្សនា៕សរន