via Koh Santepheap Dauly, 08 February 2021: A Khmer article about Prasat Thnom Pdey in Kampong Chhnang province, and a wider discussion of protecting remote temples with scant resources.
ប្រាសាទថ្នមប្ដី ឬប្រាសាទស្លុតតី គឺជាប្រាសាទមួយ ក្នុងចំណោមប្រាសាទជាច្រើន ក្នុងស្រុកកំពង់លែង។ ប្រាសាទនេះ មានទីតាំងស្ថិតលើទីទួលមួយកន្លែង ក្នុងភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អ្វីដែលគួរឲ្យស្រងេះស្រងោចនោះ គឺប្រាសាទបុរាណមួយនេះ ហាក់កំពុងឈរត្រដែត ក្នុងព្រៃ និងស្មៅ ដុះយ៉ាងស៊ុបឌ្រុបយ៉ាងឯកោ ហាក់គ្មានមនុស្សថែរក្សានូវសម្បតិ្តវប្បធម៌ ជាមរតកមានតម្លៃនេះសោះ។ មូលហេតុ ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ បញ្ជាក់ថា ដោយសារតែក្រសួងយឺតយូរ មិនទម្លាក់ថវិកា ទើបមិនអាចបញ្ជូនឆ្មាំការពារ ទៅថែរក្សាប្រាសាទទាំងនោះ។
លើសពីនេះទៀត នៅជាប់ទីទួលប្រាសាទ ត្រូវបានមនុស្សមួយក្រុមតូច លួចធ្វើរបងហ៊ុំព័ទ្ធយកជាកម្មសិទ្ធិ មិនញញើតច្បាប់ឡើយ។