via Rasmei News, 08 February 2021: Article in Khmer about chance discoveries in Siem Reap, including inscribed pedestals and sculpture fragments.
វត្ថុបុរាណ ធ្វើពីថ្មភក់ ចំនួន៤ប្រភេទ ដែលប្រជាពលរដ្ឋ រក្សាទុកនៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន រួមមាន ថ្មគោលធ្វើពីថ្មភក់ ចំនួន១ ព្រះហស្ថ ឆ្វេងទេពស្រី (ប្រាជ្ញាបារមិតា?) ធ្វើពីថ្មភក់ចំនួន១ និងជើងទម្រចំនួន២ ដែលជើងទម្រមួយ មានចារជាអក្សរខ្មែរបុរាណ ចំនួន៤ជួរ នៅផ្ទៃចំហៀង បានប្រគល់ ជូនអាជ្ញាធរជាតិអប្សរា រក្សាទុក។ នេះបើតាមទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា ដែលបានចុះផ្សាយ ជាសាធារណៈ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
វត្ថុទាំងនោះ ត្រូវបានយកចេញ ពីទីតាំងដើម ដោយប្រជាពលរដ្ឋ ក្នុងគោលបំណង រក្សាទុកបណ្តោះអាសន្ន ប៉ុន្តែក្រុមការងារ កំណត់បុរាណដ្ឋាន នៃអាជ្ញាធរជាតិអប្សរា ក្នុងគោលដៅស្រុកវ៉ារិន បានស្នើសុំឱ្យយកមករក្សាទុក នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាព ដល់វត្ថុទាំងនោះផង ដើម្បីទុកសិក្សាស្រាវជ្រាវ និងចុះបញ្ជីកំណត់ អត្តសញ្ញាណវត្ថុ ទាំងអស់នោះផង។
លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកការងារ ចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្ស ប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថាៈ នេះមិនមែនជាលើក ទីមួយទេ ដែលក្រុមការងារ បានចុះទៅទទួលយក រូបចម្លាក់ផ្សេងៗ ដែលប្រជាពលរដ្ឋ រស់នៅតាមតំបន់ឆ្ងាយៗ ក្នុងតំបន់រដ្ឋបាល ខេត្តសៀមរាបទាំងមូល។ ដូចករណីនេះ ចម្លាក់ព្រះហស្ថឆ្វេង ប្រាជ្ញាបារមិតា គឺត្រូវបានយកមក ពីប្រាសាទទាវប៉ាត់ ភូមិរលំរុនថ្មី ឃុំស្រែណូយ រីឯជើងទម្រ ចំនួន២ ដែលមួយមាន សិលាចារិក ត្រូវបានគេយកចេញពី ប្រាសាទត្រពាំងឈូក ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន។
Source: ប្រគល់វត្ថុបុរាណចំនួនបួន ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក – Rasmei Kampuchea Daily