via Agence Kampuchea Presse, 23 February 2021: A Khmer article about restoration works by the Apsara Authority on Thma Bay Kaek(?), a small temple located near Phnom Bakheng.
ឆ្នាំ២០២១ — អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការជួសជុលពង្រឹងគ្រឹះប្រាសាទបាយក្អែក ដែលរងការខូចខាតដោយសារអាយុកាល កង្វះការថែទាំ សល់តែគ្រឹះ គ្មានរូបរាងច្បាស់លាស់ និងផ្ទាំងថ្មរាយប៉ាយនោះ បានធ្វើឱ្យមានរូបរាងល្អប្រសើរឡើងវិញតាមសំណល់សំណង់ បុរាណដែលនៅសេសសល់ ដើម្បីទុកជាស្នាដៃសម្រាប់ការគោរពបូជា និងកិច្ចការស្រាវជ្រាវ ដល់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាសម្រាប់បម្រើវិស័យទេសចរណ៍ផង។
លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទបាយក្អែក នៃអាជ្ញាធរជាតិ អប្សរា និងជាប្រធានគម្រោងជួសជុលប្រាសាទខាងលើ បានឱ្យដឹងនៅថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ប្រាសាទ បាយក្អែកបាន និងកំពង់ដំណើរការជួសជុល និងលើកតម្លៃប្រាសាទចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ ដោយប្រើពលករជំនាញ៦នាក់ និងរយៈពេល៥ ឬ៦ខែ អាចនឹងជួសជុលប្រាសាទ នេះរួចរាល់ ព្រោះបានធ្វើកំណាយស្រាវជ្រាវរួចហើយកាលពីឆ្នាំ២០២០។ តាមលទ្ធផលស្រាវ ជ្រាវ គឺឃើញប្រាសាទមានទំហំ៣ម៉ែត្របួនជ្រុង ឃើញកម្រាលឥដ្ឋ ដែលមានរន្ធសរសរបញ្ឈរ ទំហំអង្កត់ផ្ចិត២០សង់ទីម៉ែត្រ ក្បឿង និងនាងច្រាលមួយចំនួន។ ដូច្នេះតាមការសន្និដ្ឋានបឋម គឺប្រាសាទនេះមានរោងទោងឈើ បែរមុខទៅទិសខាងជើងដែលខុសពីប្រាសាទដទៃសំដៅ ទៅរកអ័ក្សផ្លូវចូលទៅប្រាសាទអង្គរវត្ត។ ចំពោះរូបរាងប្រាសាទទាំងមូល យើងមិនអាចរៀប ចំបានពេញលេញទេ ព្រោះគ្មាន ជញ្ជាំង បានត្រឹមរៀបចំខឿន ស៊ុមទ្វារ ហោរជាងពីលើ ហើយ នឹងយកជើង ទម្រលិង្គដាក់ក្នុងប្រាសាទឡើងវិញ។
Source: akp.gov.kh