via Thmey Thmey, 08 March 2021: A story in Khmer about a Cambodian student at the Royal University of Fine Arts who will be heading to SOAS soon. In fact, three students from Cambodia were awarded scholarships this year. Congrats and good luck to all!
ភ្នំពេញ៖ កញ្ញា ភុយ ម៉ីចៀន វ័យ២៣ឆ្នាំ ដែលមកពីខេត្តបន្ទាយមានជ័យ បានជាប់អាហារូបករណ៍ទៅរៀននៅចក្រភពអង់គ្លេស សិក្សាផ្នែកប្រវត្តិសិល្បៈ។ ជាអតីតនិស្សិតផ្នែកបុរាណវិទ្យា នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ កញ្ញា មីចៀន ថាការដឹងពីប្រវត្តិសិល្បៈ ប្រៀបបានដូចថ្មចេះនិយាយរកមនុស្ស ដូច្នោះដែរ។
និស្សិតបញ្ចប់ការសិក្សាផ្នែកបុរាណវិទ្យាជំនាន់ទី២៧ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កញ្ញា ភុយ ម៉ីចៀន បានជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសអង់គ្លេស លើមុខវិជ្ជាប្រវត្តិសិល្បៈ កម្រិតDiploma។ អាហារូបករណ៍ដែលមានរយៈពេលមួយឆ្នាំនេះ ម៉ីចៀន បានជ្រើសរើសរៀនប្រវត្តិសិល្បៈប្រទេសឥណ្ឌា ចិន និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍។តាមពិតទៅការសិក្សាពីប្រវត្តិសិល្បៈ នៅតាមបណ្ដាប្រទេសដែលមានអរិយធម៌ចំណាស់ៗ គឺជាអ្វីដែល នារីវ័យ២៣ឆ្នាំរូបនេះ ចង់ដឹងចង់ចេះយូរមកហើយ។ ចង់ចេះចង់ដឹង ក៏ព្រោះតែនាងយល់ថា ការបានដឹងពីប្រវត្តិសិល្បៈ នឹងធ្វើឱ្យនាងបានដឹងពីរឿងរ៉ាវអាថ៌កំបាំងទាំងឡាយ ដែលបង្កប់ក្នុងរូបចម្លាក់ ឬសំណង់ស្ថាបត្យកម្មបុរាណៗ។
Source: បេក្ខជនអាហារូបករណ៍បរទេស ភុយ ម៉ីចៀន៖«បើដឹងពីប្រវត្តិសិល្បៈ ប្រៀបដូចថ្មចេះនិយាយរកយើង»