via Rasmei News, 13 April 2021: Khmer article about repairs to the naga balustrade at Banteay Samre, which is scheduled to complete by September. H/t Alison in Cambodia.
ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ ប្រទេសអាល្លឺម៉ង់ បានជួសជុល អភិរក្សលើកតម្លៃបង្កាន់ដៃនាគ ស្ថិតនៅជ្រុងនិរតី នៃប្រាសាទបន្ទាយសំរ៉ែ ប្រវែង ៣០ ម៉ែត្រ។ រហូត មកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារជួសជុល បានប្រមាណ ៣៥ ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់នៅចុង ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។ នេះបើតាមទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃនេះ។