via Koh Santepheap Daily, 23 May 2021: The article is in Khmer.
ក្រុមអ្នកជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងគ្រោងអនុវត្តវិធានការបន្ទាន់ ចំពោះដើមឈើ ដែលកំពុងមានហានិភ័យខ្ពស់ និងបាំងទេសភាព នៅប្រាសាទលលៃ។
កិច្ចការនេះ ធ្វើឡើង ក្នុងបំណង ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ និងលើកតម្លៃទេសភាពនៅបរិវេណនោះផង ព្រមទាំងជួយសម្រួលដល់គម្រោងជួសជុល និងអភិរក្សប្រាសាទលលៃ ដែលកំពុងដំណើរការអនុវត្តឲ្យទាន់ពេលវេលាតាមផែនការ ដែលបានគ្រោងទុក។
Source: អាជ្ញាធរជាតិអប្សរា គ្រោងកាត់ក្រី និងដកហូតដើមឈើ មានហានិភ័យខ្ពស់ នៅប្រាសាទលលៃ – Koh Santepheap Daily