via Post Khmer, 28 May 2021: Article in Khmer about arcaeological excavations in Kandal province.
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកការធ្វើកំណាយស្ថានីយទួលអស់លោក (ស្ថានីយបុរាណ) ស្ថិតក្នុងឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលស្ថានីយបុរាណនេះស្ថិតនៅចំគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបន្ទុកផ្នែកបុរាណវិទ្យា ឬកំណាយ លោក ប្រាក់ ស៊ុនណារ៉ា ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៨ ឧសភានេះថា ការធ្វើកំណាយនេះ ដើម្បីរកវត្ថុបុរាណរក្សាទុក ដោយសារតំបន់នោះស្ថិតនៅចំទីតាំងដែលរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងទី ៣ ដែលជាប្រយោជន៍សាធារណៈ។
លោកបញ្ជាក់ថា៖ «ស្ថានីយបុរាណទួលអស់លោក ដែលជាស្ថានីយបុរាណប៉ះចំខ្សែក្រវាត់ក្រុងទី ៣ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍផ្លូវ ជាគោលការណ៍របស់ក្រសួងវប្បធម៌ “អភិវឌ្ឍន៍ ដើម្បីអភិរក្ស” យើងត្រូវធ្វើការថ្លឹងថ្លែង ដូច្នេះការអភិវឌ្ឍផ្លូវជាតិមួយវាមានទំហំធំធេង ដូច្នេះក្រសួងពិចារណា ទៅលើការធ្វើកំណាយនេះ ដើម្បីជាដំណោះស្រាយ ហើយការធ្វើកំណាយនេះមិនមែនតែនៅស្រុកយើងទេ នៅប្រទេសគេក៏ធ្វើអ៊ីចឹងដែរ»។
Source: ក្រសួងវប្បធម៌ សហការជាមួយក្រសួងសាធារណការ បើកធ្វើកំណាយស្ថានីយទួលអស់លោក | ភ្នំពេញ ប៉ុស្ដិ៍