via PostKhmer, 03 June 2021: Khmer article about the newly restored Ptei temple, in the baray of Beng Mealea.
អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលប្រាសាទផ្ទីដែលស្ថិតនៅកណ្ដាលបារាយណ៍នៃបណ្តុំប្រាសាទបេងមាលា និងកំពុងបន្តជួសជុលកែលម្អប្រាសាទមួយចំនួនជាបន្តបន្ទាប់ទៀត ដែលជាផ្នែកមួយនៃការអភិរក្សប្រាសាទបុរាណ។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ថ្លែងថា ការជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែឧសភា បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែមេសា។ នៅដើមខែមីនា ការធ្វើកំណាយពិនិត្យរចនាសម្ព័ន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។
លោកបានថ្លែងថា៖ «ការជួសជុលប្រាសាទនេះ មានការលំបាកខ្លះដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់»។
Source: អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលប្រាសាទផ្ទី | ភ្នំពេញ ប៉ុស្ដិ៍