via Sabay.com, 11 June 2021: Khmer article about the newly-restored library of Preah Khan.
បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១។ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងថា បណ្ណាល័យនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូលរហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។
Source: បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន ក្លាយជាសំណង់បុរាណមួយទៀត ដែលបានបញ្ចប់ការជួសជុល – Sabay News