via Khmer Times, 13 September 2021: An update in Khmer about the ongoing repairs to the Takeo gate of Angkor Thom.
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានផ្សាយថា គម្រោងជួសជុល និងលើកតម្លៃឡើងវិញនៅខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ សម្រេចបាន៣០ភាគរយហើយ។
ខ្លោងទ្វារតាកាវ នៃជ្រុងខាងលិចក្រុងអង្គរធំ ដែលបានចាប់ផ្តើមជួសជុលអំឡុងខែ ឧសភា រហូតមកដល់ពេលនេះ សម្រេចបាន៣០ភាគរយហើយ។ នេះជាសមិទ្ធផលមួយថ្មីបន្ថែមទៀត លើកិច្ចការងារអភិរក្ស ជួសជុល និងលើកតម្លៃឡើងវិញនៃប្រាង្គប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ។
Source: អាជ្ញាធរជាតិអប្សរាថា ការជួសជុលខ្លោងទ្វារតាកាវសម្រេចបាន៣០ភាគរយហើយ – Khmer Times