via Khmer Load, 13 November 2021: Khmer article about excavations at a Pre-Angkorian site in Pursat province.
មន្រី្តជំនាញ នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកការធ្វើកំណាយស្រាវជ្រាវ ទីតាំងស្ថានីយអ្នកតាធំ ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយក្នុងនោះបានរកឃើញស្លាកស្នាមផ្នូរដែលជាទួលកប់សពមុនសម័យមុនអង្គរ និងរកឃើញលំពែងមុខម្ជុល និងលំពែងមុខដឹង ជាសម័យមុនអង្គរ ដែលឋិតក្នុងសតវត្សរ៍ទី៣ ចន្លោះសតវត្សរ៍ទី៦ នៃគ្រឹះសករាជ។
ទន្ទឹមនឹងមន្រី្តជំនាញ ក្រុមមន្ត្រីជំនាញក៏បានសិក្សាស្រាវជ្រាវតំបន់នៅជួរភ្នំក្រវាញ់នេះ ថាតើវាមានទំនាក់ទំនងទៅនឹងដីសណ្តរទន្លេមេគង្គ ឬមួយក៏អត់។ ព្រោះថាស្ថានីយមួយនេះ គឺឋិតនៅតាមដងទន្លេសាប ដែលមានចំណាយពីដងទន្លេសាប តែ១៤ ទៅ១៦គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលឡើងមកនៅក្នុងស្រុកក្រគរនេះតែម្តង។
Source: ភ្ញាក់ផ្អើល! ក្រុមបុរាណវិទូ ធ្វើកំណាយរកឃើញសមុច្ច័យជាច្រើន មានអាយុកាលយ៉ាងចំណាស់ – Khmerload