via ThmeyThmey, 19 November 2021: Two Khmer students from the Faculty of Archaeology win scholarships from the Shinnyo-en Buddhist Association of Japan. Article is in Khmer.
ភ្នំពេញ៖ និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ថ្នាក់ឆ្នាំទី២ ជំនាន់ទី៣២ ចំនួន២រូប ទទួលបានអាហារូបករណ៍ជាថវិកាឧបត្ថម្ភការសិក្សា ពីសមាគមពុទ្ធសាសនា Shinnyo-en នៃប្រទេសជប៉ុន សម្រាប់ការសិក្សាពីឆ្នាំទី២រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។
និស្សិតដែលទទួលអាហារូបករណ៍ ពីសមាគមពុទ្ធសាសនា Shinnyo-en នៃប្រទេសជប៉ុន បច្ចុប្បន្នកំពុងសិក្សាមាន៦នាក់ ស្ថិតក្នុងឆ្នាំសិក្សាផ្សេងៗគ្នា។ ជាធម្មតាអាហារូបករណ៍នេះ ក្នុងមួយឆ្នាំ ផ្ដល់ឱ្យតែនិស្សិត២រូបប៉ុណ្ណោះ សម្រាប់មហាវិទ្យាល័យបុរាណវិទ្យា នៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។
លោក ហុក រិទ្ធី គឺជានិស្សិតឆ្នាំទី២ ដែលទទួលបានអាហារូបករណ៍ពី សមាគមពុទ្ធសាសនា Shinnyo-en នៃប្រទេសជប៉ុន សម្រាប់ការសិក្សាក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំទី២ រហូតដល់បញ្ចប់បរិញ្ញាបត្រ។ បុរសកូនទី២ក្នុងគ្រួសាររូបនេះ ថាប្រាក់ដែលបានពីអាហារូបករណ៍នេះ នឹងជួយសម្រាលបន្ទុកគ្រួសាររបស់លោកច្រើន។ លោកនឹងយកប្រាក់នោះ ទៅទ្រទ្រង់ដល់ការសិក្សា ដូចជាការស្នាក់នៅរាជធានីភ្នំពេញ ការសិក្សាភាសាបរទេសក្រៅម៉ោង ដូចជាភាសាបារាំង និងភាសាអង់គ្លេស រួមទាំងផ្គត់ផ្គង់ដល់ការសិក្សាផ្សេងៗទៀត។
Source: និស្សិតបុរាណវិទ្យា២រូប បានអាហារូបករណ៍ ពីសមាគមពុទ្ធសាសនា Shinnyo-en នៃប្រទេសជប៉ុន