via Rasmei News, 28 December 2021: Khmer article about the initiation of a temple museum at Wat Reach Bo in Siem Reap, which has a small collection of antiquities.
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជា គណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធ សាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប មានថេរដីកាថា ដោយសារទឹកព្រះទ័យស្រឡាញ់ពេញចិត្តគ្រឿង បុរាណវត្ថុដែលជាបេតិកភណ្ឌមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយនោះ ព្រះអង្គបានខិតខំស្វែង ប្រមូលរក្សា ទុកបុរាណវត្ថុទាំងនោះតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន។
បុរាណវត្ថុដែលព្រះអង្គបានប្រមូលរក្សាទុករួមមានជាវត្ថុសាងពី ថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុល្លាលភាជន៍នានារក្សាទុកក្នុង វត្តរាជបូណ៌ដើម្បីរក្សាទុកនិងតាំងបង្ហាញក្នុងអគារសារមន្ទីរនៅក្នុងវត្តរាជបូណ៌នេះ។ សារមន្ទីរនេះមានឈ្មោះថាសារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ ជាសារមន្ទីរព្រះពុទ្ធសាសនា ដើម្បីឱ្យមនុស្សជាតិទាំងអស់នៅលើពិភពលោក បានឃើញនូវសា្នដៃសិល្បៈដែលបន្សល់ពីបុព្វបុរសខ្មែរ។
ព្រះអង្គមានថេរដីកាបន្តថា ព្រះអង្គមានព្រះទ័យនេះយូរហើយទើបតែនៅក្នុងឆ្នាំ ២០២១នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញមកទស្សនកិច្ច ក្នុងវត្តរាជបូណ៌ បានឃើញគ្រឿងបុរាណវត្ថុទាំងនោះ លោកស្រី ក៏សម្រេចចិត្ត ជ្រោមជ្រែងក្នុងការកសាងសារមន្ទីរដើម្បីសមតាមបំណងរបស់ព្រះអង្គ។