via Rasmei Kampuchea Daily, 07 January 2022: A short piece about the collection of artefacts that the ministry has collected from various places around Oddar Meanchey province. Article is in Khmer.
លោកបន្តថា វត្ថុជាសម្ភារប្រើប្រាស់នាកាលសម័យបុរាណដែលមន្ត្រីជំនាញប្រមូលបានយកអភិរក្សសរុបចំនួន៣៥០(ដុំ.រូប)មានរូបចម្លាក់ធ្វើពីថ្មភក់.សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ បំណែកហោជាង បំណែកសសរពេជ្រ និងវត្ថុធ្វើពីលោហៈមួយចំនួនទៀត។ដូចជា.ចប.កាំបិត.ពូថៅ.កណ្តៀវ និងប្រភេទធ្វើអំពីដី.ខ្អម ក្រឡ ចាន ឆ្នាំង ខូច(ដុំ.រូប ខ្លះបានខូចបាក់បែក និងដុំ.រូប ខ្លះទៀតនៅល្អ)។
លោកបន្ថែមថា វត្ថុសម្ភារ:ទាំងនេះ មន្ត្រីទទូលបាន ពីទីវត្តអារាម និងពីប្រជាពលរដ្ឋក្នុងតំបន់បានប្រទះឃើញលើទីតាំងដីស្រែនិងចំការរបស់ពួកគាត់ដែលកំពុងអាស្រ័យផលបច្ចុប្បន្ន។លោកបញ្ជាក់ថា សម្ភារប្រមូលយកមករក្សាធ្វើការអភិរក្សនៅវត្ថុបុរាណទាំងនេះ ក្នុងគោលបំណង ចង់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ ក៏ដូចជាសម្រាប់ដល់ភ្ញៀវទេសចរក្នុងក្រៅស្រុកបានស្វែងយល់អំពីស្នាដៃបុព្វបុរសខ្មែរជំនាន់មុនដែលបានបន្សល់ទុក៕សរន
Source: មន្ត្រីជំនាញប្រមូលវត្ថុបុរាណច្រើនប្រភេទយកមកធ្វើការអភិរក្ស – Rasmei Kampuchea Daily