via Thmey Thmey, 03 February 2022: Khmer article featuring Mr Im Sokrithy of the APSARA National Authority.
សៀមរាប៖ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានប្រៀបធៀបជំនាញបុរាណវិទ្យា ដូចនឹងការស៊ើបអង្កេតរឿងក្ដីរបស់ប៉ូលិស។ បើតាមលោក សុខរិទ្ធី ការសិក្សាពីវត្ថុបុរាណ ត្រូវប្រើការពិចារណា វិភាគ និងជីកកកាយ ដើម្បីវែកញែកពីប្រវត្តិវត្ថុបុរាណនីមួយៗ។
លោក អ៊ឹម សុខរិទ្ធី អតីតនិស្សិតបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រវត្តិសាស្រ្ត ពីមហាវិទ្យាល័យមួយនៅប្រទេសបារាំងផងដែរ។ ក្រោយបញ្ចប់ការសិក្សានៅឆ្នាំ១៩៩៩ លោក អ៊ឹម សុខរិទ្ធី បានយកជំនាញ និងបទពិសោធខ្លួនពីបរទេសមកអនុវត្តការងារនៅអាជ្ញាធរជាតិអប្សរា។
Source: លោក អ៊ឹម សុខរិទ្ធី ៖ ជំនាញបុរាណវិទ្យា ប្រៀបដូចជាជំនាញស៊ើបអង្កេតរបស់ប៉ូលិសដែរ