via DAP News, 18 May 2022: Khmer article about the presentation of artifacts found in a temple in Battambang province.
ភ្នំពេញ៖ វត្ថុបុរាណជាច្រើនប្រភេទ ត្រូវបានគេប្រទះឃើញ នៅក្នុងព្រះវិហារ នៃវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ដែលបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដែលមានទីតាំង ស្ថិតនៅឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្រោយទទួលបានដំណឹងនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងក្រុមការងារជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការនិងសាសនា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ ដល់ទីតាំង ស្ថិតក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ក្នុងអំឡុងពេលដែលវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី បានធ្វើការរុះរើព្រះវិហារ ដែលមានសភាពចាស់ទ្រុឌទ្រោម និងដើម្បីសាងសង់ព្រះវិហារថ្មី ក៏ប្រទះឃើញវត្ថុបុរាណជាច្រើន នៅតាមរណ្ដៅសីមាចាស់ តែម្ដង ។
Source: ប្រទះឃើញ វត%E