via Rasmei Kamuchea Daily, 08 February 2023: Article is in Khmer, featuring Khmer cultural heritage in the provincial museum of Vietnam’s Dong Thap province.
នៅសារ:មន្ទីរខេត្តដុងថាប ដែលមានទីតាំងនៅក្រុងកៅឡាញ់ឬទីរួមខេត្តនេះ មានវត្តមានមរតកវប្បធម៌ខ្មែរសម័យហ្វូណន(ស.វទី១-៦ នៃគ.ស) ជាវត្ថុបុរាណសំខាន់ជាងគេដែលដាក់តាំង។
មគ្គុទេសនៅសារ:មន្ទីរនោះបានបង្ហាញពីរូបចម្លាក់ថ្មភក់ ,ឈើជាមរតកខ្មែរសម័យហ្វ៊ួណនឬនគរភ្នំ(ស.វទី១-៦នៃគស) របស់ខ្មែរនៃទឹកដីអាណាចក្រខ្មែរ(Empire Khmer) ដែលបានតាំងមានដូចជាទេវ:នៃព្រហ្មញ្ញសាសនាមានព្រះនារាយណ៍ ព្រះសីវ: ឬព្រះឥសូរ លឹង្គឥសូរ យោនីនាងឧមានិងកុលាសន៍ភាជន៍ ថ្មមួយចំនួនទៀតដែលជាឧបករណ័ប្រើប្រាស់របស់ពលរដ្ឋខ្មែរនាសម័យនោះ ។
ក្នុងនោះផងដែរ ក៏មានតាំងបង្ហាញនូវផូស៊ីលក្បាលក្រពើដ៏ធំ១ក្បាល , កាតាំងសិលាចារឹកភាសាចិននាសម័យចេនឡា (ស.វទី៦-៩) ផងដែរ ដែលលើកឡើងពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ការទំនាក់ទំនងខាងតាមសំពៅ និងសកម្មភាពជំនួញដ៏ធំនៃអាណាចក្រខ្មែរជាមួយមហាអាណាចក្រចិននិងមហាអាណាចក្រឥណ្ឌាតាមរយ:កំពង់ផែសមុទ្រនៅអូកែវ(ដីសណ្តទន្លេមេគង្គ ) ។
Source: មរតកវប្បធម៌ខ្មែរសម័យនគរភ្នំ ជាវត្ថុបុរាណសំខាន់ជាងគេនៅសារ:មន្ទីរខេត្តដុងថាប – Rasmei Kampuchea Daily