via Post Khmer, 03 March 2023: Khmer article on the Banteay Meanchey Museum where admission is free to all. h/t Alison in Cambodia.
សារមន្ទីរបន្ទាយមានជ័យដែលបានបើកទ្វារឱ្យចូលទស្សនាអស់ពេលជិត ១៥ ឆ្នាំ បានតាំងបង្ហាញវត្ថុបុរាណចម្រុះដែលជាសមិទ្ធផលបានពីការបង្ក្រាបអំពើរត់ពន្ធនៅតាមព្រំដែន និងកំណាយនៅតាមបុរាណដ្ឋាននានា។
លោក ចេង វណ្ណា អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដបន្ទាយមានជ័យទទួលបន្ទុកសារមន្ទីរនេះ បានឱ្យដឹងថា វត្ថុបុរាណភាគច្រើន ទទួលបានពីសមត្ថកិច្ច ដូចជា អាជ្ញាធរខេត្ដ ខាងភូមិភាគ កងរាជអាវុធហត្ថ និងនគរបាល ដែលបានបង្ក្រាបតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០។លោកបានឱ្យដឹងថា វត្ថុបុរាណមួយភាគធំ ត្រូវបានចល័តពីបណ្ដាខេត្ដផ្សេងដែលសមត្ថភាពចាប់បានពីឈ្មួញ រួចរក្សាទុកនៅអធិការដ្ឋាន ឬស្នងការដ្ឋាន ហើយនៅពេលពួកគេមិនមានកន្លែងទុកដាក់ ក៏បានប្រគល់វត្ថុទាំងនោះឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទទួលយក។
ដោយត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៩ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូ សារមន្ទីរបានតាំងបង្ហាញវត្ថុបុរាណចំនួន ៤ ប្រភេទ គឺថ្មភក់ សពបុរាណ កុលាលភាជន៍ និងវត្ថុសិល្បៈពីឈើ ដែលវាបានផ្ដល់ចំណេះដឹងជាច្រើនសម្រាប់ស្សានុសិស្សដែលមានបំណងសិក្សាច្បាស់លាស់។
Source: សារមន្ទីរតាំងវត្ថុបុរាណ បានពីការបង្ក្រាបអំពើរត់ពន្ធ | ភ្នំពេញ ប៉ុស្ដិ៍