via RFI Khmer 14 June 2024: A short video on the bronze reclining Vishnu from the West Mebon, which is now in France for conservation.
នៅពាក់កណ្តាលខែឧសភាកន្លងទៅ ប្រតិមា ព្រះនរាយណ៍ផ្ទំ ឬព្រះវិស្ណុ ធ្វើពីសំរិទ្ធមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅប្រទេសបារាំង នៅក្នុងក្របខ័ណ្ឌនៃសហប្រតិបត្តិការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយ ស្ថាប័នបីរបស់បារាំង គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុល សារមន្ទីរអាស៊ីហ្គីមេ និងសាលាចុងបូព៌ា។ ចាប់តាំងពីទៅដល់ប្រទេសបារាំង ប្រតិមាព្រះវិស្ណុ ត្រូវបានអ្នកជំនាញបារាំងយកទៅថត ស្កែននៅក្នុងបន្ទប់មួយ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង ក្នុងទីក្រុងប៉ារីស ក្រោមការតាមដានរបស់អ្នកជំនាញ និងមន្រ្តីមកពីក្រសួងវប្បធម៌កម្ពុជា។
See also: