via Sabay News, 17 September 2021: Article in Khmer about ongoing excavations at Phnom Krom temple.
ក្រុមអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចុះសិក្សាស្រាវជ្រាវ នូវក្បាច់ចម្លាក់ដែលនៅសេសសល់នៅប្រាសាទភ្នំក្រោម។ ដោយសារអាយុកាល និងអាកាសធាតុធ្វើឱ្យសំណង់ប្រាសាទនេះរងការខូចខាតមិនខុសពីប្រាសាទដទៃទៀតដែរ។
ក្រុមការងារអភិរក្ស បានស្រង់ទិន្នន័យរូបចម្លាក់ដែលនៅសេសសល់តិចតួចដើម្បីដាក់ជូនទៅថ្នាក់ដឹកនាំ ដើម្បីលើកគម្រោងជួសជុល និងអភិរក្សនាពេលអនាគត។ ប្រាសាទភ្នំក្រោមស្ថិតនៅលើកូនភ្នំមួយមានកំពស់១៤០ម៉ែត្រ មានចំងាយប្រហែល១២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។
Source: អ្នកជំនាញចុះសិក្សាចម្លាក់សេសសល់នៅប្រាសាទភ្នំក្រោម ដើម្បីលើកគម្រោងជួសជុល និងអភិរក្ស – Sabay News